ខ្សែប្រយុទ្ធ Sanchez អាចនឹងត្រលប់មកអង់គ្លេសវិញ ដើម្បីចូលរួមជាមួយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករសញ្ជាតិឈីលី ដែលមានវ័យ ៣៤ឆ្នាំ ហើយធ្លាប់ចំណាយពេល ៥រដូវកាលនៅលីគកំពូលអង់គ្លេសចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ជាមួយនឹងក្លឹប Arsenal និង Manchester United កំពុងតែពិចារណាលើការវិលត្រលប់មកកាន់អង់គ្លេសវិញ ដោយក្នុងនោះក្លឹបកាំភ្លើងធំចង់ចុះហត្ថលេខាយករូបគាត់។

គួរបញ្ជាក់ថា Sanchez បានចំណាយ ៤ឆ្នាំជាមួយនឹងក្លឹប Arsenal ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ហើយឈ្នះ FA Cup ចំនួន ២ដង និង Community Shield ចំនួន ១ដង មុនដឹងផ្ទេរទៅកាន់ Manchester United៕