Mason Mount បានផ្ញើរសារពិសេសមួយទៅកាន់អ្នកគាំទ្រតោខៀវថា

0

បរទេស៖ កីឡាករជម្រើសជាតិអង់គ្លេស បានផ្ញើរសារទៅកាន់អ្នកគាំទ្រក្លឹបតោខៀវ ចំពេលដែលមានព័ត៌មានជាច្រើនជុំវិញអនាគតរបស់គាត់។ នេះបើយោងតាមការបង្ហោះនៅក្នុង Instagram របស់ Mount បានអោយដឹងថា ក្លឹប Chelsea បានធ្វើការយ៉ាងលំបាកក្នុងការរដូវកាលនេះ ដែលធ្វើអោយពួកគេបញ្ចប់ត្រឹមលេខរៀងទី១២ ជាមួយនឹងការផ្លាស់ប្តូរអ្នកចាត់ការដល់ទៅ ៣នាក់។

ក្នុងនោះ Mount បាននិយាយថា “វាយុត្តិធម៌ណាស់ក្នុងការនិយាយថារដូវកាលនេះ គឺក្លឹបរបស់យើងលេងឡើងចុះ ប៉ុន្តែការគាំទ្ររបស់អ្នកមិនដែលធ្លាក់ចុះនោះទេ។ ការធ្វើដំណើរទូទាំងប្រទេស អ្នកនៅជាមួយយើងគ្រប់ជំហាន ហើយពេលខ្លះយើងមិនអាចផ្តល់អោយអ្នកវិញបាន។ ប៉ុន្តែឥឡូវនេះ វាដល់ពេលសម្រាក និងប្រមូលកម្លាំង… សូមអរគុណ និងរីករាយជាមួយក្រុមតោខៀវ នៅរដូវក្តៅនេះ”៕