បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Burnley បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះងហត្ថលេខាយកខ្សែបម្រើ Fabio Carvalho របស់ក្លឹប Liverpool នៅរដូវក្តៅនេះ។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានជួបការលំបាកក្នុងការស្វែងរកពេលវេលាប្រកួតនៅរដូវកាលនេះ ហើយអាចនឹងត្រូវចាកចេញនៅរដូវកាលក្រោយ ប៉ុន្តែវានៅតែត្រូវមើលថាតើក្រុមដែលទើបនឹងឡើងមក Premier League ចង់ខ្ចីជើង ឬផ្ទេរជាអចិន្ត្រៃយ៍៕