Pep សម្លឹងឃើញកីឡាករ PSG យកមកជំនួសកន្លែងរបស់ Gundogan

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester City កំពុងតាមដានទៅលើស្ថានភាពរបស់កីឡាករ Fabian Ruiz របស់ PSG ហើយចង់ចុះហត្ថលេខាយករូបគាត់មកជំនួសកន្លែងរបស់ Ilkay Gundogan។

វាមិនទាន់មានភាពច្បាស់លាស់ណាមួយចំពោះការសម្រេចចិត្តបន្តកុងត្រាថ្មីរបស់កីឡាករ Gundogan ជាមួយនឹងក្លឹប Man City ដោយកុងត្រាបច្ចុប្បន្ននឹងផុតនៅរដូវក្តៅនេះ។

ប្រភពដដែរបានអោយដឹងថា Ruiz គឺមិនសប្បាយចិត្តចំពោះពេលវេលាលេងរបស់គាត់នៅក្លឹប PSG នារដូវកាលនេះ ហើយក៏ពិចារណាក្នុងការចាកចេញបន្ទាប់ពីមកចូលរួមជាមួយ PSG ទើបបាន ១ឆ្នាំពីក្លឹប Napoli។ ក្លឹប City កំពុងព្យាយាមដើម្បីទាញយកអត្ថប្រយោជន៍ ពីស្ថានភាពមួយនេះ៕