បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Bayer Leverkusen ត្រូវបាកតម្លៃប្រមាណ ៥០លានអឺរ៉ូ សម្រាប់ខ្សែការពារស្តាំ Jeremie Frimpong។
ក្នុងនោះក្លឹប Manchester United នៅតែបង្ហាញការចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិហូឡង់រូបនេះនៅក្នុងរដូវក្តៅ។ ហើយពេលនេះ គឺនៅរង់ចាំមើលថាក្លឹបបិសាចក្រហម អាចហ៊ានចំណាយលុយក្នុងការផ្ទេរមួយនេះ ឫយ៉ាងណា៕