បរទេស៖ ក្លឹប Newcastle United ត្រូវបានរាយការណ៍បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Ferran Torres ពីក្លឹប Barcelona នៅរដូវក្តៅនេះ។
បើយោងតាមការចេញផ្សាយរបស់ Football Transfer បានអោយដឹងថាក្លឹបសារិកាព្រៃ កំពុងធ្វើការពិភាក្សាគ្នាផ្ទៃក្នុង ទៅលើការចុះហត្ថលេខាយកកីឡាករ Ferran Torres មកជំនួសកន្លែងរបស់ Allan Saint-Mazimin។ ប្រភពដដែរបានបន្ថែមទៀតថាក្លឹប Newcastle អាចនឹងត្រូវចំណាយលុយប្រមាណ ៣៥លានអឺរ៉ូ ដើម្បីចុះកុងត្រាយកអតីតខ្សែប្រយុទ្ធក្លឹប Manchester City រូបនេះ៕