ក្លឹបយក្សនៅបារាំងត្រៀមខ្លួនឆក់យក Lucas Hernandez របស់ក្លឹប Bayern

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lucas Hernandez នឹងធ្វើការពិភាក្សាអំពីការសម្រេចចិត្តចុងក្រោយរបស់គាត់នៅពេលឆាប់ៗខាងមុខនេះ។ ខាងក្លឹប Bayern ចង់អោយគាត់បន្តស្នាក់ និងចុះកុងត្រាថ្មីជាមួយនឹងក្លឹប។

ក្នុងនោះ PSG បានចូលរួមប្រជែងក្នុងការយកកីឡាកររូបនេះផងដែរ ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយនោះទេ៕