បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការពិភាក្សារវាងភ្នាក់ងាររបស់កីឡាករ Willian ជាមួយនឹងក្លឹប Fulham ទៅលើកុងត្រាថ្មី សម្រាប់ការបន្តស្នាក់នារដូវកាលក្រោយកំពុងត្រូវបានចរចាគ្នា។ មិនទាន់មានការព្រមព្រៀងណាមួយបានកើតឡើងនោះទេ។
គួរបញ្ជាក់ថាមានក្លឹបជាច្រើននៅក្នុងតំបន់អឺរ៉ុប និងក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ចង់បាន Willian៕