Messi ផ្ញើ​សារ​ដ៏​កក់ក្តៅ ទៅ​កាន់​អតីត​មិត្ត​រួម​ក្រុម

0

Barcelona នឹង​បាត់បង់​វីរបុរស​ពីរ​នាក់​នៅ​រដូវក្តៅ​នេះ​ដោយ Jordi Alba នឹង Sergio Busquets ឈាន​ដល់​ផ្លូវបំបែក​។

បន្ទាប់​ពី​ការ​ប្រកាស​ត្រូវ​បាន​ធ្វើ​ឡើង អតីត​មិត្ត​រួម​ក្រុម Lionel Messi បាន​សរសេរ​សារ​មួយ​ទៅ​កាន់ Alba នៅ​លើ Instagram ។

គាត់​បាន​សរសេរ​ថា​៖ «​អ្នក​គឺជា​មិត្ត​រួមការ​ងារ​ដ៏​ច្រើន​ជាមួយ​ខ្ញុំ​នៅ​លើ​ទីលាន​។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា ខ្ញុំ​តែងតែ​ជូនពរ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក អោយ​ទទួល​បាន​នូវ​ភាព​ជោគជ័យ និង​សេចក្តីសុខ​។ អរគុណ​សម្រាប់​អ្វី​គ្រប់យ៉ាង Jordi»​។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជួប​គ្នា អំឡុង​ពេលទំនេរ​របស់​ពួក​គេ ក្នុង​រដូវ​កាល​នេះ​ផង​ដែរ ដោយ Messi បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ Barcelona ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច ដោយ​បង្ហាញ​ថា​ពួក​គេ​ពិតជា​មិត្ត​ល្អ​ទាំង​នៅ​ក្នុង​នឹង​ក្រៅ​ទីលាន​៕