ក្លឹបមួយនេះ នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធ Harru Kane របស់ Spurs ដដែរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹបបិសាចក្រហមចង់ធ្វើការចរចារជាមួយនឹងខាង Spurs អោយបានរលូត អំពីការដាក់សំណើរទិញ Kane។ United ដឹងថាពួកគេនឹងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងការបញ្ចុះបញ្ចូលប្រធានក្លឹប Spurs គឺលិក Daniel Levy ដើម្បីអោយគាត់យល់ព្រមអោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះចាកចេញមក Old Trafford។

គួរបញ្ជាក់ថាក្លឹប United កំពុងនៅលើទីផ្សារដើម្បីស្វែងរកនៅខ្សែប្រយុទ្ធថ្មី ហើយក្នុងនោះ Kane ធ្លាប់ជាគោលដីសំខាន់របស់ក្លឹបនាពេលកន្លងមក។ ក្នុងនោះ Victor Osimhen ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹបចង់បានផងដែរ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះមានតម្លៃថ្លៃខ្លាំងប្រហែល ១៣០លានផោន (១៦១លានដុល្លារ)។

ក្នុងនោះក្លឹប United ក៏ត្រូវពង្រឹងនៅតំបន់បម្រើរបស់គេផងដែរ នៅរដូវក្តៅនេះ ដោយពួកគេកំពុងចង់ចុះកុងត្រាយកកីឡាករ Mason Mount របស់ក្លឹប Chelsea។ តាមរបាយការណ៍បានបញ្ជាក់ថាពួកគេបានដាក់សំណើរតម្លៃប្រមាណ ៥៥លានផោន (៦០លានដុល្លារ) សម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ៕