Home ព័ត៌មានកីឡា ក្លឹបមិនបានលេង Champions រដូវកាលក្រោយមួយនេះ!! ចង់ចំណាយលុយ ១៥០លានអឺរ៉ូ ទិញខ្សែប្រយុទ្ធ Osimhen

ក្លឹបមិនបានលេង Champions រដូវកាលក្រោយមួយនេះ!! ចង់ចំណាយលុយ ១៥០លានអឺរ៉ូ ទិញខ្សែប្រយុទ្ធ Osimhen

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាខ្សែប្រយុទ្ធ Osimhen គឺជាគោដៅចំបងរបស់ក្លឹប Chelsea សម្រាប់តំណែងខ្សែប្រយុទ្ធនាទីផ្សារដោះដូរកីឡាករបើក។ ហើយក្លឹបនៅតែជម្រុញអោយមានការផ្ទេរយកកីឡាករម្នាក់នេះ បើទោះបីជាតម្លៃរបស់គាត់ខ្ពស់ ស្របពេលដែលប្រធានក្លឹប Inter ចង់បានតម្លៃមិនក្រោម ១៥០លានអឺរ៉ូនោះទេ។

គួរបញ្ជាក់ថាក្លឹប Chelsea អាចនឹងត្រូវលក់កីឡាករមួយចំនួន មុននឹងអាចចុះហត្ថលេខាយក Osimhen។ ខណៈពេលដែលក្លឹបតោខៀវមិនបានលេងនៅ Champions League សម្រាប់រដូវកាលក្រោយផងនោះ វាអាចជាផលលំបាកមួយក្នុងការនាំយកកីឡាករម្នាក់នេះមក៕

Previous articleអីយ៉ាស់!! Bayern Munich ចង់បានខ្សែប្រយុទ្ធរបស់ Man City រូបនេះ
Next articleមានក្លឹបនៅអង់គ្លេសចង់បាន Lukaku ដើម្បីយកទៅពង្រឹងនៅតំបន់ប្រយុទ្ធ