អីយ៉ាស់!! Bayern Munich ចង់បានខ្សែប្រយុទ្ធរបស់ Man City រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sport Bild បានអោយដឹងថាខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹប Manchester City កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករ ដែលក្លឹប Bayern Munich ចង់បាននៅទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

ជាក់ស្តែង អនាគតរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ២៣ឆ្នាំនេះ ហាក់មិនច្បាស់លាស់។ ដោយមានការនិយាយថាគាត់អាចនឹងត្រូវតស៊ូ ដើម្បីអាចជំនួសកន្លែងរបស់ Erling Haaland នៅក្នុងជម្រើស ១១នាក់ ក្នុងពេលឆាប់ៗ។ ហើយគាត់បានបញ្ជាក់ថា ក៏បើកចំហរនៅឪកាសក្នុងការស្វែងរកបទពិសោធន៍ថ្មី ទោះបីជាគាត់ទើបតែចុះហត្ថលេខាលើកិច្ចសន្យារយៈ ៥ឆ្នាំជាមួយនឹងក្លឹប កាលពី ២ខែមុន៕