បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Aston Villa អាចនឹងជម្រុញអោយមានការផ្ទេរយកខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹប Chelsea នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។
ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ នៅមិនទាន់ច្បាស់លាស់អំពីអនាគតរបស់ខ្លួននៅ Stamford Bridge សម្រាប់រដូវកាលក្រោយនោះទេ។ ហើយគាត់ក៏អាចធ្វើការផ្ទេរជាអចិន្ត្រៃយទៅកាន់ក្លឹបផ្សេងនារដូវក្តៅនេះ។ ស្របពេលដែរអ្នកចាត់ការក្លឹប Villa គឺលោក Unai Emery កំពុងមានផែនការក្នុងការពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន ហើយ Lukaku ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលគាត់ចង់បានផងដែរ៕