មកដល់ Barca ទើបតែបានមួយរដូវកាល!! ស្រាប់តែចង់ចាកចេញទៅវិញ

0

បរទេស៖ Jules Kounde ចង់ចាកចេញពីក្លឹប Barcelona បន្ទាប់ពីទើបចំណាយពេលតែមួយរដូវកាលនៅ Camp Nou ហើយក្នុងនោះម្ចាស់ជើងឯកអេស្ប៉ាញរូបនេះជឿជាក់ថា Chelsea នឹងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកគាត់នៅរដូវក្តៅនេះ។ អនាគតរបស់ Kounde នៅក្នុងប្រទេសអេស្បាញកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារព័ត៌មាន Sport បានរាយការណ៍ថាគាត់មិនសប្បាយចិត្តនឹងតួនាទីរបស់គាត់នៅ Barcelona ហើយកំពុងពិចារណាលើការផ្លាស់ប្តូរចេញពី Camp Nou នៅរដូវក្តៅនេះ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះមិនសប្បាយចិត្ត ដែល Xavi Hernandez បានអោយគាត់លេងក្នុងតំណែងជាខ្សែការពារស្តាំជាជាងតួនាទីដើមរបស់គាត់ជាខ្សែការពារកណ្តាល ខណៈដែលគាត់ក៏ដឹងការមកដល់របស់កីឡារ Inigo Martinez អាចធ្វើអោយគាត់មានពេលវេលាលេងកាន់តែតិច។

ប្រភពដដែរបានបន្ថែមទៀតថាក្លឹប Barcelona នឹងព្យាយាមដោះស្រាយបញ្ហានៅក្នុងផ្ទះ ប៉ុន្តែប្រសិនបើគាត់ជម្រុញក្នុងការចាកចេញពីក្លឹប នោះក្លឹបយក្សនៅអេស្ប៉ាញមួយនេះជឿថាក្លឹប Chelsea អាចនឹងចាប់អារម្មណ៍រូបគាត់ឡើងវិញ៕