បរទេស៖ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានធ្វើអោយពិភពលោកមានភ្ញាក់យ៉ាងខ្លាំងក្រោយរូបគាត់បានចុះហត្ថលេខាជាមួយនឹងក្លឹប Al-Nassr កាលពីចុងខែធ្នូ ក្រោយកុងត្រាររបស់គាត់ជាមួយនឹងក្លឹប Manchester United ត្រូវបានបញ្ចប់។ កិច្ចសន្យា ២ឆ្នាំរបស់ Ronaldo នៅ Mrsool Park គឺមានតម្លៃប្រមាណ ២១៥លានដុល្លារ ដែលបានធ្វើអោយគាត់ក្លាយជាកីឡគារ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាគាត់មិនបានតាំងចិត្តថាទៅលេងនៅមជ្ឈឹមបូព៌ានោះទេ។
សារព័ត៌មានអេស្ប៉ាញដដែរបានបញ្ជាក់ថា Ronaldo បាននឹងស្វែងរកនៅការផ្ទេរចេញពីក្លឹប Al-Nassr ដោយសារតែគាត់មិនសូវចាប់អារម្មណ៍នឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាត់មានអារម្មណ៍ថា “ឆ្ងាយពីសង្គមទំនើប” ។ ក្នុងនោះកីឡាករវ័យ ៣៨ឆ្នាំរូបនេះ កំពុងស្វែងរកនៅការវិលត្រលប់មកកាន់តំបន់អឺរ៉ុបវិញ ប៉ុន្តែគាត់ក៏បើកចំហចំពោះជម្រើសផ្សេងទៀតដែរ៕