បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា Leicester City ចង់យកអតីតអ្នកចាត់ការក្លឹប Chelsea គឺលោក Graham Potter មកធ្វើជាអ្នកចាត់ការបន្ទាប់របស់ខ្លួន ហើយពួកគេនឹងធ្វើការជួបចរចាជាមួយគាត់នៅពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា Potter មិនទាន់មានការងារនេះធ្វើនោះទេតាំងពីត្រូវបណ្តេញចេញពីក្លឹប Chelsea កាលពីខែមេសា ដោយសារតែការដឹកនាំមិនល្អរបស់គាត់។ ស្របពេលដែល Leicester City ក៏មានរដូវកាលដ៏អាក្រក់មួយ ដែលក្លឹបទំនងជាអាចនឹងត្រូវកាត់ចេញពីក្របខណ្ឌលីគកំពូលរបស់អង់គ្លេសផង៕