Bayern ចេញតម្លៃលក់ Sabitzer អោយក្លឹប Man Utd ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Bayern បានដាក់តម្លៃផ្ទេរ Sabitzer ប្រមាណ ២៥លានអឺរ៉ូ។ ហើយកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ ២០២៥។

គួរបញ្ជាក់ថាក្លឹប Manchester United នៅតែបង្ហាញការចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកគាត់ជាអចិន្ត្រៃយ។ ប៉ូន្តែមកដល់ពេលនេះ មិនទាន់មានការវិវឌ្ឍន៍ណាមួយទៅលើការចរចានោះទេ ក៏ព្រោះតែបញ្ហាម្ចាស់ក្លឹបនៅមិនទាន់ច្បាស់លាស់។

ក្នុងនោះកីឡាករអទិភាពសម្រាប់ Man Utd នៅពេលនេះ គឺខ្សែការពារកណ្តាល និងខ្សែប្រយុទ្ធ ខណៈខ្សែបម្រើកណ្តាលជាជម្រើសបន្ទាប់៕