ម្នាក់ឆក់! ម្នាក់បិទគូទ! ចុងក្រោយជាប់ខ្នោះទាំង ២នាក់

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០៖៤០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដែល​មាន​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ ជា​នាយការិយាល័យ ដោយ​មានការ​ចូលរួម​សហការ​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៉ី​ម៉េ​ង ចុះ​ល្បាត​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃេ​ី​ញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង មាន​គ្នា​ចំនួន​០២​នាក់ បាន​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​រង​គ្រោះ​០៤​នាក់ (​ជា​ជនជាតិ​ថៃ​) ដែល​កំពុង​តែ​ដេ​ី​របា​ន​សម្រេច​។

ភ្លាម​នោះ​កម្លាំង​ជំនាញ ការិយាល័យ​ធ្វេ​ី​ការ​ប្រដេញ​នឹង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​០២​នាក់ នៅ​ចំណុច​ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​៖
១. ឈ្មោះ ឡេ​ង ដា​រ័​ត្ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​(​ដៃដល់​)
២. ឈ្មោះ ប្រុស ឧត្តម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​(​បិទ​គូទ​)

សំភារ​:​ដកហូត​មាន​៖
១.​ម៉ូតូ​ម៉ាក HONDA-SCOOPY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IR-5313(​របស់​ជនសង្ស័យ​)
២.​ម៉ូតូ​ម៉ាក HONDA-CLICK ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1KB-9235
៣.​ទូរស័ព្ទ​ដៃ​ម៉ាក SUMSUNG NOTE20 ពណ៌​មាស (​ជា​របស់​ជន​រង​គ្រោះ​)​។ ចំពោះ​ទូរស័ព្ទ​ដៃ​កម្លាំង​ជំនាញ​ការិយាល័យ បាន​ប្រគល់​ឲ្យ​ទៅ​បុរស​រង​គ្រោះជា​ជនជាតិ​ថៃ​វិញ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ បាន​នាំ​ជនសង្ស័យ​ខាង​លេ​ី​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដេ​ី​ម្បី​កសាង​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ កងម៉ូតូប្រដេញសាគរជ័យ