Klopp បញ្ជាក់ពីការចាកចេញរបស់កីឡាករម្នាក់នេះទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Jurgen Klopp បានបញ្ជាក់អំពីការចាកចេញរបស់ Arthur Melo ថា “ខ្ញុំចង់ជូនពរទៅកាន់ Arthur បន្ទាប់ពីកុងត្រាខ្ចីជើងរបស់គាត់ត្រូវបានបញ្ចប់។ គាត់មានវិជ្ជាជីវៈ និងសមត្ថភាពរបស់គាត់គឺច្បាស់ណាស់ចំពោះអ្នកទាំងអស់ដែលធ្វើការជាមួយគាត់”។

គួរបញ្ជាក់ថា Arthur នឹងចាកចេញនៅរដូវក្តៅនេះ ហើយគាត់ក៏នៅទំនេរសម្រាប់ទីផ្សារដោះដូរផងដែរ៕