បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Xavi បានចេញមកបញ្ជាក់ថា “ខាងការពារខាងស្តាំថ្មី មិនមានជាអទិភាពរបស់យើងនៅពេលនេះឡើយ។ Busquets នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ដែលយើងត្រូវស្វែងរកអ្នកមកជំនួសគាត់”។
លោក Xavi បានបន្ថែមទៀតថា “Kimmich? គាត់ជាកីឡាករល្អ ម្នាក់ក្នុងចំណោមល្អជាច្រើននាក់ នៅក្នុងតំណែងនេះ។ ខ្ញុំមិននិយាយច្រើនទៀតទេ ព្រោះនាយកក្លឹប Real Sociedad មិនសប្បាយចិត្តចំពោះរឿងនេះទេ”៕