យោងតាម Express បានឱ្យដឹងថា Liverpool មានបំណងចង់ចុះហត្ថលេខាលើខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol សម្រាប់ពេលអនាគត។
ខ្សែការពារវ័យក្មេងរូបនេះ បានបង្ហាញពីបំណងរបស់គាត់ ជាមួយការស្នាក់នៅក្នុងប្រទេសអាឡឺម៉ង់ ប៉ុន្តែ Gvardiol អាចត្រូវបានទាក់ទាញឱ្យសាកល្បង ការប្រកួតប្រជែងថ្មីនៅអឺរ៉ុប។
ជាមួយនឹងលោក Jurgen Klopp កំពុងសម្លឹងមើលការកែប្រែក្រុមរបស់គាត់ បន្ទាប់ពីរដូវកាលមុនទទួលបានលទ្ធផលមិនសូវល្អ។ សម្រាប់កីឡាករ Gvardiol សូម្បីតែ Manchester City និង Chelsea ក៏ស្ថិតក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើរគាត់ផងដែរ៕