លោក Jurgen Klopp ចង់បាន​អតីត​កូនក្រុម​របស់​គាត់​ម្នាក់​មក​វិញ

0

Jurgen Klopp និង Ilkay Gundogan ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​នៅ Borussia Dortmund ហើយ​ពេល​នេះ Liverpool គ្រោង​នឹង​នាំ​យក​កីឡាករ​រូប​នេះ​មក​ទឹកដី Anfield ។

លោក Jurgen Klopp ត្រៀម​នឹង​ទទួល​ស្វាគមន៍ Ilkay Gundogan មក​កាន់​ទឹកដី Anfield ម្នាក់​ទៀត​។ បន្ទាប់​ពី​មាន​របាយការណ៍​ថា Alexis Mac Allister បាន​យល់ព្រម​ចុះហត្ថលេខា​ជាមួយ Liverpool នៅ​រដូវក្តៅ​នេះ​។ ហើយ Klopp ក៏​សង្ឃឹមថា​អាច​មាន​ទំនាក់ទំនង​ជាមួយ Gundogan នៅ​តែ​ល្អ​ដូច​កាល​នៅ Borussia Dortmund ជា​កន្លែង​ដែល​អ្នក​ទាំង​ពីរ​ឈ្នះ​ពាន Bundesliga ជាមួយ​គ្នា​។

កីឡាករ​ទាំង​ពីរ​រូប​នេះ​អាច​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​របស់​លោក Klopp នៅ Anfield​។ អ្នកគាំទ្រ Liverpool នឹង​សង្ឃឹមថា Mac Allister អាច​ចាប់ដៃ​គ្នា​ជាមួយ Gundogan និង​ក្លាយជា​ខ្សែបម្រើ​ដ៏​ឆ្នើម​នៅ​តំបន់​កណ្ដាល​របស់​ក្រុម​ហង្ស​ក្រហម​។

យើង​ក៏​សូម​អបអរ​ការ​ឈ្នះ​ពានរង្វាន់ Premier League 3 លើក​ជាប់​ៗ​គ្នា​របស់​ក្រុម​មេឃ​ខៀវ​កាលពី​ថ្ងៃអាទិត្យ សម្រាប់​រដូវ​កាល​នេះ Gundogan អាច​ក្លាយជា​កីឡាករ​ល្អ​បំផុត​របស់​អា​ល្លឺ​ម៉​ង់ ដោយ​រកបាន 12 គ្រាប់​ក្នុង​ការ​ប្រកួត​លី​ក​ចំនួន 30​ប្រកួត​៕