បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Udinese លោក Marino បានលើកឡើងថា “ពួកយើងមិនបានទទួលនៅសំណើរដ៏ធំណាមួយនោះទេសម្រាប់ Beto ប៉ុន្តែពួកយើងមានលក្ខខណ្ឌផ្តាច់កុងត្រានៅក្នុងកិច្ចព្រមព្រៀងជាមួយកីឡាករ”។
គួរបញ្ជាក់ថា តម្លៃផ្តាច់កុងត្រារបស់ Beto គឺប្រមាណ ៣៥លានអឺរ៉ូ។ ក្នុងនោះមានក្លឹប Everton ដែលចង់បានគាត់តាំងពីខែមករាមក ហើយនឹង Napoli ក៏ចង់ចុះហត្ថលេខាយកគាត់ផងដែរ៕