បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea មិនបានដាក់ស្នើរផ្ទេរ Dusan Vlahovic នៅក្នុងតម្លៃ ៨០លានអឺរ៉ូនោះទេ។ គាត់ជាកីឡាករម្នាក់ ក្នុងចំណោមច្រើននាក់ ដែលក្លឹប Chelsea ចាប់អារម្មណ៍ ប៉ុន្តែមិនទាន់មានសំណើរ ឫក៏ការពិភាក្សាណាមួយនោះទេ។
នៅពេលនេះគឺមានតែក្លឹប Bayern និង Man United ដែលបាននឹងកំពុងប្រកួតប្រជែងយក Vlahovic ប៉ុន្តែនៅចាប់ការសម្រេចចិត្តរបស់ Juventus៕