Real នឹងមិនប្រើកីឡាករ Brahim Diaz ជាថ្នូរក្នុងការផ្ទេរយកកីឡាករម្នាក់នេះទេ

0

បរទេស៖ ក្លឹប Real Madrid នឹងមិនធ្វើការបន្ថែមនៅកីឡាករ Brahim Diaz ទៅអោយក្លឹប Borussia Dortmund សម្រាប់ជាផ្នែកមួយក្នុងការចុះហត្ថលេខាផ្ទេរយក Jude Bellingham ពីក្លឹបនៅអាឡឺម៉ង់នោះទេ។

ទោះបីជាមានព័ត៌មានផ្សាយថាក្លឹប Real Madrid អាចនឹងផ្តល៉នៅកីឡាករទៅអោយកឹ្លប Dortmund ដើម្បីជាកត្តាធ្វើអោយតម្លៃផ្ទេរ Bellingham ធ្លាក់ទាប ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាកីឡាករដែលកំពុងលេងខ្ចីជើង នៅ AC Milan រូបនេះ នឹងមិនត្រូវដាក់បញ្ចូលទៅក្នុងសំណើររបស់ក្លឹបនៅអាឡឺម៉ង់នោះទេ៕