Firmino ក្លាយជាគោលដៅរបស់ក្លឹបយក្សនៅអេស្ប៉ាញ

0

បរទេស៖ របាយការណ៍ជាច្រើនបានបញ្ជាក់រួចមកហើយថាខ្សែប្រយុទ្ធ Roberto Firmino នឹងចាកចេញពីក្លឹប Liverpool នៅចុងរដូវកាលនេះ ដោយគ្មានតម្លៃខ្លួន។

ហើយបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះចង់ស្វែងរកនៅការប្រកួតប្រជែងថ្មីមួយ។ កីឡាករដែលមានបទពិសោធន៍ច្រើនឆ្នាំរូបនេះ បានក្លាយជាគោលដៅដ៏ទាក់ទាញនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅខាងមុខ ខណៈពេលដែលក្លឹប Real Madrid មិនបានមើលរំលងរូបគាត់បាននោះទេ។

គួរបញ្ជាក់ថាក្លឹបអធិរាជស Real Madrid បានកំណត់គោលដៅលើខ្សែប្រយុទ្ធក្លឹប Liverpool ម្នាក់នេះ ដោយចាប់ទុកថាជាបេក្ខភាពចម្បងរបស់ក្លឹបសម្រាប់តំបន់ប្រយុទ្ធនៅរដូវកាលក្រោយ៕