ក្រុមបាល់ទាត់ U-22 របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រារព្ធ​ពិធី​ដង្ហែរ​មេដាយមាស

0

បន្ទាប់​ពី​ការ​បញ្ចប់​ស៊ី​ហ្គេ​ម​ឆ្នាំ 2023 យើង​ឃើញ​ថា​គ្រប់​អត្ត​ព​លិ​ក​គ្រប់​រូប មាន​ភាព​សប្បាយ​រីករាយ ក្នុង​ការ​ត្រលប់​ទៅ​កាន់​មាតុប្រទេស​របស់​ពួក​គេ​វិញ​។ ហើយ​យើង​សង្កេត​ឃើញ​ថា​ក្រុមបាល់ទាត់ U-22 របស់​ឥណ្ឌូ​នេ​ស៊ី ជា​ម្ចាស់​មេដាយមាស​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុមបាល់ទាត់ U-22​ថៃ ក្នុង​លទ្ធផល ៥ ទល់​នឹង​២​។

ក្រុមបាល់ទាត់ U-22 របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ដង្ហែរ​មេដាយមាស​នេះ ដោយ​មានការ​ចូលរួម​ពី​អ្នកគាំទ្រ​ជា​ច្រើន​។ ពួក​គេ​បាន​ផ្ដល់​តម្លៃ​អោយ​មេដាយមាស ក្នុង​វិញ្ញ​សា​មួយ​នេះ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​ខាន​ទទួល​បាន​មេដាយមាស​វិញ្ញ​សា​បាល់ទាត់​អស់​រយះ​ពេល ៣២​ឆ្នាំ​ហើយ​៕