Spurs កំពុង​តាមដាន​ពី​ស្ថានភាព​របស់​ខ្សែការពា Manchester City

0

ក្លឹ​ប Tottenham Hotspur បាន​សរសើរ​ដល់​កីឡាករ​ខ្សែការពារ Aymeric Laporte របស់​ក្រុម Manchester City​។ ហើយ​ក៏​មានចិត្ត​ចង់បាន​កីឡាករ​រូប​នេះ​មក​រួម​ក្រុម​។

Laporte បាន​បាត់បង់​ឱកាស ក្នុង​ការ​បង្ហាញ​សមត្ថភាព​សម្រាប់​រដូវ​កាល​នេះ ដោយ​លោក Pep Guardiola បាន​ប្រើប្រាស់​កីឡាករ Ruben Dias, John Stones, Manuel Akanji និង Nathan Ake​។ ដោយ​ចង់ឱ្យ​អាជីព​របស់​ខ្លួន​នៅ​បន្ត​តទៅ​ទៀត នោះ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្វែងរក​ក្លឹ​ប​ថ្មី​។

Tottenham ត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ Laporte ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ហើយ​បើ​យោង​តាម The Times បាន​បញ្ជាក់​ថា Spurs កំពុង​តាមដាន​ពី​ស្ថានភាព​របស់​គាត់​៕