កីឡាករ​៣​នាក់​របស់ Arsenal បាន​ចុះ​កុងត្រា​រយៈពេល​វែង

0

Aaron Ramsdale បាន​ចុះហត្ថលេខា​លើ​ការ​បន្ត​កិច្ចសន្យា​រយៈពេល​វែង ដែល​មាន​សុពលភាព​រហូត​ដល់​ខែមិថុនា ឆ្នាំ 2028 ជាមួយនឹង​ក្រុម Arsenal ។

លោក Edu បាន​និយាយ​ថា​៖ «​វា​ជា​រឿង​ល្អ​ខ្លាំង​ណាស់ ដែល​ក្លឹ​បទ​ទួល​បានការ​យល់ព្រម និង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Aaron Ramsdale»​។

ចំណែក Mikel Arteta បាន​បន្ថែម​ថា​៖ «​យើង​កំពុង​តែ​ធ្វើ​អោយ​ក្លឹ​ប​កាន់តែ​ខ្លាំង​ជាង​នេះ​ទៀត យើង​សប្បាយចិត្ត​ដែល​បាន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​វ័យក្មេង ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ​ដូច​ជា​គាត់​»​។

គួរ​រំលឹក​ផង​ដែរ បន្ទាប់​ពី​ការ​បន្ត​កិច្ចសន្យា​ថ្មី​របស់​កីឡាករ Ramsdale និង Martinelli រួច​ហើយ​។ កីឡាករ​បន្ទាប់​ដែល​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​វែង ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​គឺ Bukayo Saka៕