Manchester United បាន​ផ្តល់​ជូន​កិច្ចសន្យា​ជា​ផ្លូវការ​មួយ​ទៅ​កាន់​កីឡាករ​សញ្ជាតិ​បារាំង

0

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើការ​ផ្តល់​ជូន​កិច្ចសន្យា​ជា​ផ្លូវការ​មួយ​ទៅ​កាន់ Adrien Rabiot​។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​គ្រោង​នឹង​ចាក​ចេញពី Juventus ក្នុង​នាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​របស់​គាត់​ផុតកំណត់​នៅ​ខែ​ក្រោយ​។

កីឡាករ វ័យ 28 ឆ្នាំ​រូប​នេះ បាន​ពិភាក្សា​កិច្ចសន្យា​ជាមួយ Manchester United ក្នុង​តម្លៃ ១៥ លាន​ផោន​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ បាន​កើតឡើង​បន្ទាប់​ពី​ភ្នាក់ងារ​របស់​គាត់ ដែល​ជា​ម្តាយ​របស់​គាត់ បាន​ទាមទារ​ប្រាក់​ឈ្នួល 240,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​៕