Ilkay Gundogan បាន​យល់ព្រម​កិច្ចសន្យា​រយៈពេល 3 ឆ្នាំ​ជាមួយ​ក្លឹ​ប​នៅ Laliga

0

យោង​តាម​របាយការណ៍​របស់ Diario SPORT បានឱ្យ​ដឹង​ថា Blaugrana មាន​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ជាមួយ​ខ្សែបម្រើ Ilkay Gundogan របស់ Man City​។ របាយការណ៍​បន្ថែម​ថា គាត់​បាន​យល់ព្រម​រួច​ហើយ ដើម្បី​ចូលរួម​ជាមួយ Barcelona នៅ​មុន​រដូវ​កាល​ថ្មី​ក្នុង​កិច្ចសន្យា​រយៈពេល 3 ឆ្នាំ​។

ទោះបីជា Manchester City បាន​ផ្តល់​លក្ខខណ្ឌ​បន្ត​ថ្មី​ដល់​គាត់​ក៏​ដោយ Gundogan នៅ​តែ​ចាប់អារម្មណ៍​លើ​ការ​ប្រកួតប្រជែង​ថ្មី​ប ន្ទា​ប់​ពី​ចំណាយពេល 7 ឆ្នាំ​នៅ​ទីក្រុង Manchester ហើយ​គាត់​សង្ឃឹមថា​គាត់​អាច​ជោគជ័យ​នៅ​ទឹកដី Camp Nou នៅ​រដូវ​កាល​ក្រោយ​៕