Romelu Lukaku អាចបន្តនៅជាមួយ Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បន្ទាប់ពីខ្ចីជើងទៅ Inter នៅដើមរដូវកាលនេះ ហើយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបើកចិត្តចង់ធ្វើការជាមួយកីឡាករអន្តរជាតិប៊ែលហ្ស៊ិក។
ប៉ុន្តែរបាយការណ៍បានអះអាងថា Lukaku ប្រហែលជាចង់ស្នាក់នៅប្រទេសអ៊ីតាលី ប៉ុន្តែនៅចាំមើលថាតើ Inter នឹងអាចមានលទ្ធភាពទិញគាត់ដែរឬទេ។ កីឡាករវ័យ 30 ឆ្នាំរូបនេះ គាត់រកបានគ្រាប់បាល់ចំនួន 12 គ្រាប់នៅរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតោខៀវត្រូវតែធ្វើយ៉ាងណាយក Lukaku មកវិញជាដាច់ខាត ព្រោះក្លឹបមិនមានខ្សែប្រយុទ្ធកណ្តាលនោះទេ៕