បងប្អូនបង្កើតផឹកស៊ីទាស់សំដីគ្នា!! ដល់ថ្នាក់ប្រើកាំបិតចាក់សម្លាប់គ្នា

0

មណ្ឌលគិរី  កាលពីយប់ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក.. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នាវេលាម៉ោង២១និង០០នាទី​ មានករណីអំពើឃាតកម្មមួយ បានកើតឡើងនៅត្រង់ចំណុចផ្ទះចាំចំការមួយកន្លែងស្ថិតនៅក្រោយអង់តែន០១២ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

បណ្ដាលអោយស្លាប់បាត់បង់ជិវិតមនុស្សចំនួន០១នាក់ នៅកន្លែងកើតហេតុជនរងគ្រោះមាន ឈ្មោះ ជា​ សុផល ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះទីលំនៅ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន​ ភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានជនសង្ស័យ ឈ្មោះ ឌឿក សុធា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើ ត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ​ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក​ ខាងមុខផ្នែកខាងឆ្វេង​ ទំហំទទឹង២ .បណ្តោយ៤, .ជម្រៅ ,៥ ស.បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ មូលហេតុបណ្តាលមកពីការផឹកស៊ីស្រវឹងស្រាទាស់ពាក្យសំដីគ្នារឿងមិនជួយបណ្តេីរម៉ូតូមកពីកន្លែងផឹកបច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងតាមនិតីវិធី៕

ប្រភព៖​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ