Jordi Alba បាន​ជួប​ជាមួយ Joan Laporta ដើម្បី​ពិភាក្សា​អំពី​រឿង​មួយ​នេះ​!

0

អនាគត​របស់ Jordi Alba នៅ Barcelona គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ កីឡាករ​វ័យ 34 ឆ្នាំ​បាន​ក្លាយជា​ជម្រើស​ទី​ពីរ ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​មាន​វត្តមាន​កីឡាករ​វ័យក្មេង Alejandro Balde ។

កុងត្រា​របស់ Alba នៅ Barcelona នឹង​ផុតកំណត់​នៅ​ដំណាច់​រដូវ​កាល​ក្រោយ ហើយដោយ​សារ​គាត់​គឺជា​កីឡាករ​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាងគេ​របស់​ក្លឹ​ប គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​សម្លឹង​មើល​ការ​យល់ព្រម​លើ​ការ​បញ្ចប់​កុងត្រា ឬ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ប្រសិនបើ​គាត់​ចង់​នៅ​បន្ត​។

ទោះជា​យ៉ាងណា​ក៏​ដោយ Alba ចង់​បន្ត​នៅ Barcelona ហើយ​គាត់​បាន​រំលឹក​រឿង​នេះ​ម្តងទៀត​ទៅ​កាន់ Joan Laporta ក្នុងអំឡុងពេល​កិច្ចប្រជុំ​របស់​ពួក​គេ​កាលពី​ថ្ងៃ​អង្គារ នេះ​បើ​យោង​តាម MD៕