Joao Felix ជាកីឡាករដែល Chelsea បានខ្ចីជើងពី Atletico Madrid អាចនឹងចូលរួមជាមួយ Newcastle នៅរដូវកាលក្រោយ។
Newcastle បានលេចចេញជាជម្រើសដែលអាចធ្វើអោយ Felix មកចូលរួមជាមួយនៅរដូវកាលក្រោយ ។ ហើយក្លឹបសេះសមុទ្រក៏ហ៊ានបំពេញតាមតម្លៃស្នើសុំ 100 លានអឺរ៉ូរបស់ Atletico Madrid (£ 87m / $ 110m) នេះបើយោងតាម Marca ។
ការខ្ចីជើងរបស់ Felix នៅ Chelsea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកីឡាករអន្តរជាតិព័រទុយហ្គាល់ចង់លេងក្នុងពានរង្វាន់ Champions League ជាអ្វីដែល Chelsea នឹងមិនអាចផ្តល់ជូនបាន។ ហើយបច្ចុប្បន្ន Newcastle ស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងតារាង PL និងមានទម្រង់លេងល្អដែលអាចធានាបានសម្រាប់ចំណាត់ថ្នាក់កំពូលទាំងបួននៅរដូវកាលនេះ៕