បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Youri Tielemans នឹងចាកចេញពីក្លឹប Leicester City ដោយគ្មានតម្លៃខ្លួន ដោយមិនមានបញ្ហាអ្វីនោះទេតាំងពីរដូវក្តៅមុន។ ហើយមកដល់ពេលនេះមិនទាន់មានការព្រមព្រៀងណាមួយរវាងគាត់ នឹងក្លឹបផ្សេងនោះទេ។
គួរបញ្ជាក់ថាមានសំណើរមួយចំនួននៅលើតុរបស់គាត់ ប៉ុន្តែ Youri ផ្តោតទៅលើការប្រកួតផ្តាច់ព្រ័ត្រ បន្ទាប់មកគាត់នឹងធ្វើការពិនិត្យ និងសម្រេចចិត្តសម្រាប់ក្លឹបបន្ទាប់ដែលត្រូវទៅ៕