យោងតាមរបាយការណ៍របស់លោក Fabrizio Romano បានអោយដឹងថាលោក Jurgen Klopp បាននិយាយអំពីកិច្ចព្រមព្រៀងរបស់ Cody Gakpo ថា៖ «យើងបានចុះហត្ថលេខាលើកីឡាករបាល់ទាត់ដែលមានសមត្ថភាពម្នាក់។ យើងត្រូវការពេលវេលា ដើម្បីគាត់វិលទៅរកភាពល្អរបស់គាត់មកវិញ មិនមែនមួយវិនាទីទេ»។
«គាត់មានតួនាទីជាប្រធានក្រុមនៅក្លឹបចាស់របស់គាត់ ។ ហើយអ្នកទាំងអស់គ្នាបានគិតថា គាត់ត្រឹមតែជាក្មេងប្រុសម្នាក់តែបុណ្ណោះ។ ឥឡូវនេះ ខ្ញុំនឹងធ្វើអោយអ្នកទាំងអស់ឃើញថា គាត់គឺជាមនុស្សដែលអស្ចារ្យ។ សម្រាប់ខ្ញុំគិតថា ក្លឹបមានសំណាងណាស់ដែលអាចចុះហត្ថាលេខាលើកីឡាកររូបនេះ»៕