Chelsea ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំការផ្ទេរយកតារាឆ្នើមរបស់ Napoli កីឡាករ Victor Osimhen នៅរដូវក្ដៅនេះ។
យោងតាមកាសែត The Guardian បានអោយដឹងថាលោក Mauricio Pochettino ដែលនឹងត្រូវតែងតាំងជាអ្នកចាត់ការទូទៅថ្មី មានបំណងចង់បានខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះមកចូលរួមជាមួយ។
របាយការណ៍ដដែលក៏បានប្រាប់ផងដែរថា Ivan Toney របស់ Brentford និង Lautaro Martinez របស់ Inter Milan ក៏ស្ថិតនៅក្នុងបញ្ជីផ្ទេររបស់គាត់សម្រាប់ក្រុម Chelsea ផងដែរ៕