បរទេស៖ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុ កំពុងនៅវិលៗនៅជុំវិញក្លឹបក៏ដោយ ក៏ក្លឹប Barca បានធ្វើការបញ្ជាក់អំពីការដាក់សំណើរតម្លៃប្រមាណ ៤៥លានអឺរ៉ូ ដើម្បីផ្ទេរយក Roque។ ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរូបនេះ កំពុងលេងនៅក្លឹប Athletico Paranaense នៅប្រទេសប្រេស៊ីល។
តាមការបញ្ជាក់របស់ GOAL បានអោយដឹងថាចំពោះលក្ខខណ្ឌផ្សេងៗនៅក្នុងសំណើរនៅមិនទាន់បញ្ចេញអោយដឹងនោះទេ ប៉ុន្តែកលឹប Barca នឹងព្យាយាមក្នុងការចុះហត្ថលេខាងយក Roque។
គួរបញ្ជាក់ថា Roque បានកំពុងធ្វើអោយទាក់ទាញក្លឹបនៅតំបន់អឺរ៉ុប បន្ទាប់ពីចំណាយពេលលេងនៅប្រេស៊ីល។ គាត់រកបាន ៧គ្រាប់ និងបង្កើតឪកាស ៣ដង នៅគ្រប់ការប្រកួតរបស់ក្លឹប Paranaense៕