Home ព័ត៌មានកីឡា PSG រកបានកីឡាករដែលសាកសម មកជំនួសកន្លែងរបស់ Messi ហើយ

PSG រកបានកីឡាករដែលសាកសម មកជំនួសកន្លែងរបស់ Messi ហើយ

0

បរទេស៖ ក្រោយមានព័ត៌មានអំពីការចាកចេញរបស់ Messi ពីទឹកដី Parc der Princes បានធ្វើអោយក្លឹប PSG ធ្វើការសម្រុកក្នុងការស្វែងរកនៅខ្សែប្រយុទ្ធខាងស្តាំ។ ហើយបើតាមការចេញផ្សាយរបស់ GOAL គឺជឿជាក់ថា Silva អាចជាគោលដៅចំបងមួយ។ ដោយតារាឆ្នើម Man City រូបនេះ បានបង្ហាញអំពីការចង់ចាកចេញពីក្លឹប ដើម្បិស្វែងរកនៅបទពិសោធន៍ថ្មី។

គួរបញ្ជាក់ថា វាមិនមែនជាលើកទី១នោះទេ ដែល Silva មានព័ត៌មានជាមួយនឹងក្លឹបនៅបារាំង។ ខ្សែប្រយុទ្ធរូបនេះ ធ្លាប់បានយលើព្រមក្នុងការផ្ទេរទៅកាន់ PSG កាលពីរដូវក្តៅមុន ហើយក៏ដូចជាធ្លាប់បានពិភាក្សាជាមួយនឹងក្លឹប Monaco ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រឿងទាំងនោះ គឺមិនបានកើតឡើងនោះទេ ដោយសារមានភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុសម្រាប់ក្លឹបនៅប៉ារីស៕

Previous articleក្លឹបយក្សនៅអេស្ប៉ាញ ហ៊ានចំណាយលុយ ៤៥លានអឺរ៉ូ យកខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ
Next articleDortmund ចេញមកឆ្លើយតបចំពោះព័ត៌មាន​ Bellingham និង Real ថា