កីឡាករ ទី ប្រាក់​ពន្លឺ ខំប្រឹងប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងរបួសកជើង! លទ្ធផលចុងក្រោយបានរងបរាជ័យ និងទទួលមេដាយប្រាក់

0

ភ្នំពេញ​៖ ទោះ​ជួប​បញ្ហា​របួស​កជើង​ភ្លាម​ៗ​ក្នុង​អំឡុង​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡាក​រអាត​នី​ស​កម្ពុជា ទី ប្រាក់​ពន្លឺ សម្រេចចិត្ត​មិន​បោះបង់​ការ​ប្រកួត នឹង​ប្រឹងប្រែង​បន្ត​រហូត​ដល់ទី​បញ្ចប់ ពេល​ប៉ះ​កីឡាករ Dexler Sandman Bolambao ក្នុង​វិញ្ញាសា Men’s Full Contact Live Stick (Bantamweight) នា​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៣។

លទ្ធផល​ចុង​ក្រោយ ទី ប្រាក់​ពន្លឺ បាន​រង​បរាជ័យ និង​ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់ ជូន​កម្ពុជា ប៉ុន្តែ​ពន្លឺ បាន​ទទួល​ការ​សាទរ​ពី​ទស្សនិកជន​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ខណៈ​គូប្រកួត កីឡាករ Dexler Sandman Bolambao ក៏​ទទួលស្គាល់​ពី​លៈបង់​របស់​ពន្លឺ​៕

ប្រភព៖ Cambodia 2023