Van Dijk បាន​បញ្ចុះបញ្ចូល​មិត្ត​រួម​ក្រុម​ហូ​ឡង់ ឲ្យ​មក​ចូលរួម​ជាមួយ Liverpool

0

អ្នក​សារព័ត៌មាន John Barnes បាន​អះអាង​ថា​គាត់​បានលឺ Virgil van Dijk បាន​ប្រាប់ Jurrien Timber ឱ្យ​បដិសេធ​សំណើ Manchester United ហើយ​មក​ចូលរួម​ជាមួយ​គាត់​នៅ Liverpool ដូច​គាត់​បាន​ធ្វើ​ជាមួយ Cody Gakpo​។

Van Dijk ត្រូវ​បាន​គេ​និយាយ​ថា មាន​តួនាទី​សំខាន់​ក្នុង​ការ​ដោះ​ដូរ​កីឡាករ​របស់​ក្រុម ដោយ​លោក John Barnes បាន​បន្ថែម​ថា​៖ «​ពិត​ណាស់ ខ្ញុំ​ដឹង​ថា​គាត់​បាន​លេង​ជាមួយ Van Dijk ក្នុង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ហើយ​យោង​ទៅ​តាម​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយបង្អស់ Van Dijk បាន​ប្រាប់​គាត់​ថា Jurrien Timber នឹង​មក​លេង​នៅ Anfield»៕