Mikel Arteta បាន​សម្លឹង​ឃើញ​កីឡាករ​ដែល​អាច​ជំនួស Granit Xhaka

0

សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ អាច​នឹង​មានរឿង​ដែល​មិន​គួរ​អោយ​ជឿ​កើតឡើង​។ ក្រុម Arsnal បាន​វិល​ត្រលប់​មក​រក​ភាពល្អ​ប្រសើរ​វិញ ប៉ុន្តែ​លោក Mikel Arteta ក៏​នៅ​តែ​សម្លឹង​មើល​កីឡាករ​ជា​ច្រើន ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​បន្ថែម​ទៀត​។

ដោយ​ការ​ធ្លាក់​ទម្រង់​លេង​របស់​កីឡាករ Granit Xhaka លោក Arteta បាន​មើលឃើញ​ថា​កីឡាករ Ilkay Gundogan របស់ Man City គឺជា​ខ្សែបម្រើ​ដ៏​ល្អ គាត់​បាន​ប្រើ​រយពេល ៧ ឆ្នាំ​ជាមួយ​ក្រុម​មេឃ​ខៀវ ហើយ​គាត់​បង្ហាញខ្លួន​បាន 300 ប្រកួត​រកបាន 58​គ្រាប់​។

គួរ​បញ្ជាក់​ផង​ដែរ កិច្ចសន្យា​របស់​គាត់​នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា ក្លឹ​ប​បាន​បើកចំហ​ឱ្យ​គាត់​ចាកចេញ​នៅ​រដូវក្តៅ​ខាង​មុខ​៕