ទោះ​យ៉ាងណា​ក៏ Man Utd មិន​មាន​បោះបង់​ការ​ប៉ុនប៉ង​យក​កីឡាករ​រូប​នេះ​ដែរ

0

បិសាច​ក្រហម Manchester United បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​របស់​ក្រុម Juventus កីឡាករ Adrien Rabiot ដែល​អាច​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​។

Man Utd ចង់​ពង្រឹង​នៅ​តំបន់​ខ្សែបម្រើ​របស់​ពួក​គេ​នៅ​មុន​រដូវ​កាល​ក្រោយ ហើយ​កំពុង​ជំរុញ​ឱ្យ​មាន​ចុះ​ហត្ថា​លេខា​លើ​តារា​ឆ្នើម​របស់​ក្រុម Juventus កីឡាករ Adrien Rabiot ខណៈ​ដែល​កិច្ចសន្យា​របស់​គាត់​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​នេះ​។

បិសាច​ក្រហម​ស្ទើរតែ​បាន​ចុះហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​បារាំង​កាលពី​រដូវក្តៅ​មុន ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​រូប​នេះ​ប​ដិ​សេ​ដ​ការ​ផ្ទេរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកចាត់ការ​ទូទៅ​របស់ Manchester United លោក Erik ten Hag បាន​បញ្ជាក់​ថា​ឥឡូវនេះ​លោក​មាន​កិច្ច​ពិភាក្សា​ជាមួយ​កីឡាករ​រូប​នេះ​រួច​ហើយ នេះ​បើ​យោង​តាម L’Equipe៕