បរទេស៖ ការខ្ចីជើង Lukaku ជិតដល់ពីបញ្ចប់ គឺនៅចុងរដូវកាលនេះ ហើយបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាគាត់នឹងត្រលប់មកកាន់ Stamford Bridge វិញ និងធ្វើការសម្រេចអំពីអនាគតរបស់គាត់ បន្ទាប់ពីធ្វើការជួបប្រជុំជាមួយនឹងអ្នកចាត់ការផ្លូវការណ៍។
គួរបញ្ជាក់ថា Mauricio Pochettino កាន់តែខិតជិតក្នុងការទទួលតំណែងនេះ ដែលមានន័យថាគាត់ទទួលយកភារៈកិច្ចទាំងអស់របស់លោក Graham Potter ដែលត្រូវបានក្លឹបបណ្តេញចេញខាងកពីខែមុន។ ប្រភពដដែរក៏បានបន្ថែមថា ក្លឹប Chelsea នឹងធ្វើការសូរទៅកាន់ Lukaku ប្រសិនជាគាត់ចង់បន្តស្នាក់នៅហើយធ្វើការប្រកួតប្រជែង ដើម្បីដណ្តើមតំណែងរបស់គាត់ជាមួយនឹងលក់ Pochettino ក្នុងនាមជាអ្នកចាត់ការក្លឹប៕