បរទេស៖ ខ្សែការពាររូបនេះទើបតែបន្តកុងត្រាជាមួយនឹងក្លឹបនៅខែកុម្ភៈ ដែលបានធ្វើអោយគាត់ត្រូវបនៅបន្តស្នាក់នៅ Stamford Bridge ដល់ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបញ្ជាក់ថាគាត់ចង់បញ្ចប់អាជីពរបស់ខ្លួនៅក្លឹប Fluminense ហើយបើតាមការចញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹបតោខៀវ មិនអនុញ្ញាតអោយគាត់ផ្ទេរទៅកាន់ស្រុកកំណើតរបស់ខ្លួននៅឆ្នាំនេះនោះទេ។
គួរបញ្ជាក់ថា Silva មិនស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលក្លឹប Chelsea ចង់លក់នោះទេនៅចុងរដូវកាលនេះ ដោយសារតែការបង្ហាញនៅសមត្ថភាពលេងយ៉ាងល្អ៕