Thomas Frank គិតថាកូនក្រុមរបស់ខ្លួនរូបនេះ គឺសមនឹងមានតម្លៃថ្លៃជាង Declan Rice

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ London Football News បានអោយដឹងថាមុនពេលជួបប្រកួតគ្នារវាង Brentford ជាមួយនឹង West Ham កាលពីថ្ងៃអាទិត្យ អ្នកចាត់ការ Frank បានបញ្ជាក់ថា Toney គឺមានតម្លៃថ្លៃជាងកីឡាករ Rice ប្រធានក្រុម West Ham ទៅទៀត។ ខណៈពេលដែរក្លឹបញញួរធំបានទាមទារតម្លៃ ១០០លានផោន សម្រាប់កីឡាកររូបនេះ។

លោក Frank និយាយបែបនេះនៅពេលដែលសួរអំពីតម្លៃរបស់កីឡាករ Toney និង Rice របស់ West Ham ថា “ខ្ញុំគិតថា Declan Rice គឺវាអស្ចារ្យ។ អ្នករកគ្រាប់បាល់ គឺជាធម្មតាគឺវាមានតម្លៃថ្លៃ។ តើអ្នកនឹងបង់ប្រាក់ប៉ុន្មានសម្រាប់ខ្សែប្រយុទ្ធដែលអាចរកបានលើស ២០គ្រាប់ ហើយ ២០គ្រាប់ សម្រាប់ក្លឹបនៅពាក់កណ្តាលតារាង។ តើគាត់នឹងអាចធ្វើអ្វីបាននៅក្លឹបធំ? ខ្ញុំចូលចិត្ត Ivan ហើយខ្ញុំគិតថាវាអស្ចារ្យ លើសអ្វីដែលគាត់អាចធ្វើបាននៅទីនេះ និងលើអ្វីដែលគាត់អាចធ្វើបានច្រើនជាងនេះទៅទៀត។ ខ្ញុំគិតថាគាត់ពិតជាអស្ចារ្យ”៕