Arsenal បាន​ត្រៀម​កញ្ចប់​ប្រាក់​រួច​ជា​ស្រេច សម្រាប់​កីឡាករ​របស់ Manchester City

0

Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ចូលរួម​ជាមួយ Barcelona ក្នុង​ការ​ប្រជែង​យក Joao Cancelo ពី​ក្រុម Manchester City ។

កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ​បាន​ចាក​ចេញពី​កីឡដ្ឋាន Etihad កាលពី​ខែមករា នៅ​ពេល​បញ្ចប់​ការ​ផ្ទេរ​ទៅ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ កិច្ចព្រមព្រៀង​នោះ​រួម​បញ្ចូល​ទាំង​ជម្រើស​សម្រាប់​ការ​ផ្ទេរ​ក្នុង​តម្លៃ 70 លាន​អឺ​រ៉ូ (61 លាន​ផោន / 76 លាន​ដុល្លារ​) ផង​ដែរ​។

យោង​តាម 90min បានអោយ​ដឹង​ថា​ក្លឹ​ប Bayern នឹង​បើក​ការ​ចរចា​នៃ​ការ​បន្ត​កិច្ចព្រមព្រៀង​ខ្ចី​ជើង​លើ​កីឡាករ​រូប​នេះ ប៉ុន្តែ​ក្លឹ​ប​ដែល​ចាប់អារម្មណ៍​ផ្សេង​ទៀត​កំពុង​តែ​តាមដាន​យ៉ាង​ដិត​ដល់​។ វា​ត្រូវ​បាន​គេ​អះអាង​ថា Arsenal បាន​ត្រៀម​កញ្ចប់​ប្រាក់​រួច​ជា​ស្រេច​សម្រាប់​កីឡាករ​រូប​នេះ​៕