លោក​ឧកញ៉ា ស្រី ចាន់​ថន៖ តាម​ពិត​ប្អូនស្រី សំណាង មាន​បញ្ហា​សុខភាព​ដែល​ខាង​គ្រូបង្វឹក​​មិន​អនុញ្ញាត្ត​ឲ្យ​ប្រកួត​ ប៉ុន្តែ​ដោយសារ​តែ​ទឹកចិត្ត​ក្នុង​នាម​យើង​ជា​ម្ចាស់ផ្ទះ ប្អូនស្រី​បាន​តាំងចិត្ត​ចូលរួម​ការ​ប្រកួត​

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តា​មក​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់​លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣​នេះ បានអោយ​ដឹង​ថា​៖

“​ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​ជាមួយ​ប្អូនស្រី ប៊ូ សំណាង​ដើម្បី​ឧបត្ថម្ភ​ប្អូនស្រី​រួចរាល់​ហើយ​។ ស្រប​ពេល​ជាមួយ​គ្នា​ខ្ញុំ​ក៏​បាន​ជជែក​រឿង​រៀនសូត្រ​របស់​ប្អូន​ផង​ដែរ​។ ប្អូនស្រី​ចង់​រៀន IT ឬ​ច្បាប់​។ ប្អូនស្រី​មានការ​តស៊ូ​ជា​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្តជា​អនេក​។ 🇰🇭

តាម​ពិត​ប្អូនស្រី សំណាង មាន​បញ្ហា​សុខភាព​ដែល​ខាង​គ្រូបង្វឹក​របស់​គាត់​មិន​អនុញ្ញាត្ត​ឲ្យ​ប្រកួត​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ទឹកចិត្ត​ក្នុង​នាម​យើង​ជា​ម្ចាស់ផ្ទះ ប្អូនស្រី​បាន​តាំងចិត្ត​ចូលរួម​ការ​ប្រកួត​រត់​រយៈ​ចម្ងាយ​៥០០០​ម៉ែត្រ​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ​បន្តិច​ណា​ឡើយ​។ ឈ្នះ​ចាញ់​មិនមែន​ជា​បញ្ហា​នោះ​ទេ សំខាន់​យើង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​។ 🇰🇭

មក​ដល់​ម៉ោង​នេះ​មាន​សា​ព័​ត៌​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​ចុះ​ព័ត៌មាន​ពី​ប្អូន សំណាង​។ ចំណុច​នេះ​ផង​ដែរ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុ​ជាមួយ​កម្រិត​បន្ថែម​ទៀត​។ ដោយ​ក្តី​គោរព និង​ស្រលាញ់​បំផុត​ពី​ខ្ញុំបាទ ស្រី ចាន់​ថន​”៕