ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹក និងលោតទឹកបានបញ្ចប់ការប្រកួតទាំងស្រុងហើយ បន្ទាប់ពី ដំណើរការប្រកួតអស់រយៈពេល៦ថ្ងៃ នៅអាងហែលទឹកនៃពហុកីឡ ដ្ឋានជាតិមរកតតេជោ ខណៈម្ចាស់ផ្ទះកម្ពុជា និង៤ប្រទេសទៀតមិនដណ្តើមបានមេដាយឡើយ។
វិញ្ញាសាហែលទឹកមានចំនួន ៣៩វិញ្ញាសា និងលោតទឹកមានចំនួន ៤វិញ្ញាសា សរុប៤៣ វិញ្ញាសា ត្រូវបានបញ្ចប់ជាផ្លូវការ។ ចំពោះចំណាត់ថ្នាក់ជ័យលាភីលើវិញ្ញាសាហែលទឹក គឺសិង្ហបុរី ឈរលេខ១ បានមេដាយមាសចំនួន ២២ សរុប៤៦គ្រឿង, វៀតណាម លេខ២ បានមេដាយមាស៧ សរុប១៧ និងថៃលេខ៣ មេដាយមេដាយមាស៤ សរុប ចំនួន២៣គ្រឿង ខណៈដែល ៥ប្រទេស មិនទទួលបានមេដាយនោះទេ រួមមានម្ចាស់ផ្ទះកម្ពុជា, ព្រុយណេ, ឡាវ, មីយ៉ាន់ម៉ា និងទីម័រខាងកើត។
ដោយឡែក សម្រាប់ការប្រកួតចាប់ពីថ្ងៃទី១២ ខែឧសភានេះតទៅ នឹងត្រូវបន្តការ ប្រកួតលើប្រភេទកីឡាហែលទឹកពាក់ជើងទា ដែលមានវិញ្ញាសាសរុបចំនួន២៤វិញ្ញាសា និងបាល់ទឹកចំនួន២វិញ្ញាសាទៀត នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក ហែម ថុនពន្លឺ គ្រូបង្វឹកជម្រើសជាតិហែលទឹក ផ្នែកហែលជើងទាកម្ពុជា បញ្ជាក់ថា នៅក្នុងចំណោមវិញ្ញាសានេះ គឺអត្តពលិកកម្ពុជាសរុប៦នាក់ ក្នុងនោះមានកីឡាករ ៣នាក់ និងកីឡាការិនី៣នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន